តើយើង ជានរណា?
«BIPPI» មកពីពាក្យថា «Baby Is Precious, Playful, Imaginative» ។ យើងយល់ច្បាស់ពីជីវិតជាអាណាព្យាបាល ទាំងក្តីរីករាយ និងការលំបាកប្រឈមនានា ហើយចំណុចនេះហើយដែលជម្រុញចិត្តយើងឱ្យបង្កើតផលិតផលដ៏ត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការចិញ្ចឹមកូនតាមរបៀប «Bippi»។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងបានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បី៖
- ស្វែងយល់អំពីអាណាព្យាបាល ទាំងក្តីរីករាយ និងការតស៊ូពុះពារ។
- ផ្តល់ជូននូវផលិតផលដែលមានភាពច្នៃប្រឌិត និងផ្តល់ភាពងាយស្រួលសម្រាប់អាណាព្យាបាលដែលមានទារក និងកុមារតូចៗ។
- ធានាថាផលិតផលរបស់យើងត្រូវតែមានគុណតម្លៃ និងមានតុល្យភាពល្អរវាងតម្លៃ និងអត្ថប្រយោជន៍ប្រើប្រាស់។
- រក្សាការប្រាស្រ័យទាក់ទងដោយភាពស្មោះត្រង់ វិជ្ជមាន និងរីករាយ។
- លើកទឹកចិត្តដល់ការគិតវិជ្ជមាន ការរៀនសូត្រ និងការរីកលូតលាស់ជាមួយគ្នា។
ក្នុងនាមជាក្រុមហ៊ុនមួយ
«Bippi» គឺលើសពីការសន្យាដែលយើងផ្តល់ជូនអតិថិជនរបស់យើងទៅទៀត វាក៏ជាត្រីវិស័យតម្រង់ទិសគោលការណ៍ និងវប្បធម៌សាជីវកម្មរបស់យើងផងដែរ ពោលគឺ «តុល្យភាព, ភាពច្នៃប្រឌិត, ភាពវិជ្ជមាន, ការអនុវត្តជាក់ស្តែង, ការចូលរួមចំណែកដោយគ្មានការរើសអើង» ដែលយើងហៅថាជា «ស្មារតី Bippi»។ យើងជឿជាក់ថា គោលការណ៍ទាំងនេះនឹងនាំផ្លូវយើងឱ្យក្លាយជាក្រុមហ៊ុនដ៏ល្អបំផុតមួយ ដែលអាចឱ្យយើងផ្តល់នូវអ្វីដែលល្អបំផុតទៅកាន់បុគ្គលិក និងអតិថិជនរបស់យើង។
គុណ តម្លៃស្នូល