core_value_img

កន្សែងសើមជូតស្បែកទារក Bippi មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាត ចិញ្ចឹមថែបំប៉ន និងការពារស្បែកដ៏ស្តើងស្តើងរបស់ទារក។ វាស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ពេលប្តូរខោទឹកនោម ព្រមទាំងសម្អាតដៃ និងផ្ទៃមុខ។ កន្សែងសើមរបស់យើងខ្ញុំត្រូវបានរចនាឡើងស្របតាម ឬលើសពីស្តង់ដារសុវត្ថិភាពអន្តរជាតិ។

ធាតុផ្សំដែលមានសុវត្ថិភាពរបស់យើង និងមុខងាររបស់វា

ផ្សំឡើងដោយ
  • ទឹកស្អាតបរិសុទ្ធ
  • អាស៊ីតដេអ៊ីដ្រូអាសេទិច
  • សារធាតុ សេទីលពីរីឌីនីញ៉ូម ក្លរ៉ាយ ០,០៥%
  • សារធាតុ គ្លីសេរីល កាព្រីឡាត
  • ទឹកចម្រាញ់ចេញពីស្លឹកប្រទាលកន្ទុយក្រពើ
  • អាស៊ីតស៊ីទ្រិច
  • សារធាតុ ស៊ីលវើ ស៊ីត្រិច
អត្ថប្រយោជន៍
  • សារធាតុសម្អាតពីធម្មជាតិ
  • សារធាតុផ្សំពីធម្មជាតិដើម្បីការពារការចម្លងរោគ
  • ជួយសម្អាត និងប្រឆាំងបាក់តេរី
  • សារធាតុផ្តល់សំណើមចម្រាញ់ចេញពីធម្មជាតិ
  • សារធាតុផ្តល់សំណើមផ្សំឡើងពីរុក្ខជាតិ
  • ជួយរក្សាតុល្យភាព pH
  • សារធាតុរក្សាគុណភាពបានល្អ និងមិនមានជាតិពុល
ការណែនាំអំពីការប្រើប្រាស់

ស័ក្តិសមសម្រាប់ទារកទើបនឹងកើត និងគ្រប់វ័យ។ បើកគម្រប រួចបកបន្ទះស្ទីកគ័រខាងក្នុងចេញដើម្បីប្រើប្រាស់កន្សែងសើម។ បិទគម្របឱ្យជិតល្អរាល់ពេលប្រើប្រាស់រួច ដើម្បីរក្សាសំណើម។ រក្សាទុកក្នុងសីតុណ្ហភាពបន្ទប់។

ការប្រុងប្រយ័ត្ន

រក្សាទុកឱ្យឆ្ងាយពីដៃកុមារ។ សម្រាប់ប្រើប្រាស់ខាងក្រៅរាងកាយប៉ុណ្ណោះ។ សូមកុំបោះចោលក្នុងចានបង្គន់។ រក្សាទុកឱ្យឆ្ងាយពីពន្លឺព្រះអាទិត្យ និងកម្តៅ។