ខោទឹកនោម ទារក
ខោទឹកនោម “Bippi” ផលិតឡើងពីវត្ថុធាតុដើមដែលមានសុវត្ថិភាព និងសាកសមចំពោះស្បែក។ ភាគច្រើននៃវត្ថុធាតុដើមទាំងនោះរួមមាន៖ ក្រណាត់ប៉ូលីអូឡេហ្វីន (Non-woven Polyolefin), សរសៃឈើកិនម៉ត់ (Fluff pulp), សារធាតុប៉ូលីមែរស្រូបទឹកខ្ពស់ (SAP), ហ្វីលប៉ូលីអូឡេហ្វីន (Polyolefin Film) ព្រមទាំងវត្ថុធាតុដើមសម្រាប់ស្អិតភ្ជាប់ និងយឺតទាញផ្សេងៗទៀត។
ទេ! យើងខ្ញុំប្រើប្រាស់តែវត្ថុធាតុដើមដែលមានសុវត្ថិភាព និងសាកសមចំពោះស្បែកទារកប៉ុណ្ណោះសម្រាប់ផលិតផល “Bippi”។ យើងខ្ញុំអភិវឌ្ឍផលិតផលរបស់យើងដោយគិតគូរពីទារកជាចម្បង។
រោងចក្រផលិតរបស់យើងខ្ញុំទទួលបានវិញ្ញាបនបត្រស្តង់ដារខ្ពស់បំផុត រួមមាន ISO 9001, ISO 14001, OHSA 18001 និងស្តង់ដារអឺរ៉ុប CE។
“Bippi” មានស្រទាប់ស្នូលស្រូបទឹកបានល្អ ដែលជួយស្រូបទាញបានយ៉ាងរហ័ស និងទប់ជាប់មិនឱ្យហៀរចេញមកវិញ។ ចំនួនម៉ោងនៃការការពារគឺអាស្រ័យទៅលើបរិមាណទឹកនោមរបស់កុមារម្នាក់ៗ។ ខោទឹកនោម “Bippi” ត្រូវបានរចនាឡើងដើម្បីទ្រទ្រង់ និងការពារបានពេញមួយយប់ សម្រាប់ទារកភាគច្រើន។
បាទ/ចាស អាចចេញចូលបាន! ខោទឹកនោម “Bippi” មានស្រទាប់ការពារផ្នែកខាងក្រោយដែលអាចឲ្យខ្យល់ចេញចូលបាន ដែលជួយបន្សាយ និងបញ្ចេញកម្តៅពីខាងក្នុងខោទឹកនោម ព្រមទាំងរក្សាគូទរបស់ទារកឱ្យស្ងួតស្អាត និងត្រជាក់ស្រួល។
បាទ/ចាស វាជារឿងធម្មតាទេ ពីព្រោះ “Bippi” មិនប្រើប្រាស់សារធាតុក្រអូបគីមី ឬឡេ ដើម្បីបំបាត់ក្លិនទឹកនោមនោះឡើយ។ ខោទឹកនោមរបស់យើងខ្ញុំមានស្រទាប់ការពារផ្នែកខាងក្រោយដែលអាចឲ្យខ្យល់ចេញចូលបាន ដើម្បីទាញសំណើមចេញពីស្បែកដ៏ស្តើងរបស់ទារក និងរក្សាកូនរបស់អ្នកឱ្យស្ងួតស្អាត។
“Bippi” មានទំហំពេញលេញចាប់ពីទំហំ S រហូតដល់ XXXL ដែលសមស្របសម្រាប់ទារកចាប់ពីទម្ងន់ ៤គីឡូក្រាម រហូតដល់កុមារទម្ងន់ ២៨គីឡូក្រាមឡើងទៅ។
តារាងទម្ងន់ត្រូវបានរចនាឡើងសម្រាប់តែជាការណែនាំប៉ុណ្ណោះ ព្រោះភាពរឹបជិតល្មម និងផាសុកភាពគឺខុសៗគ្នាចំពោះទារកម្នាក់ៗ។ ចន្លោះទម្ងន់នេះត្រូវបានប្រើប្រាស់ដោយសារតែទម្រង់រាងកាយ និងការលូតលាស់របស់ទារកមានភាពខុសគ្នាខ្លាំង។ “Bippi” មានទំហំពេញលេញចាប់ពី S ដល់ XXXL ដែលសមស្របសម្រាប់ទារកចាប់ពីទម្ងន់ ៤គីឡូក្រាម រហូតដល់កុមារទម្ងន់ ២៨គីឡូក្រាមឡើងទៅ។
ប្រសិនបើអ្នកបានពាក់ខោទឹកនោមឱ្យកូនបានត្រឹមត្រូវហើយ ប៉ុន្តែនៅតែជួបបញ្ហានេះ វាដល់ពេលដែលអ្នកត្រូវប្តូរទៅប្រើទំហំធំជាងនេះហើយ ទោះបីជាទម្ងន់របស់កូនអ្នកស្ថិតនៅក្នុងចន្លោះទំហំទម្ងន់បច្ចុប្បន្នដែលបានបង្ហាញនៅលើកញ្ចប់ក៏ដោយ។
សារធាតុជែលនោះ គឺជាវត្ថុធាតុដើមស្រូបទឹកខ្ពស់ (SAP) ដែលត្រូវបានលាយបញ្ចូលគ្នាជាមួយសរសៃឈើកិនម៉ត់នៅក្នុងស្រទាប់ស្នូលនៃខោទឹកនោម។ សារធាតុ SAP នេះជួយស្រូបទាញអង្គធាតុរាវ និងប្រែក្លាយទៅជាជែល ដើម្បីរក្សាផ្ទៃខោទឹកនោមឱ្យស្ងួត។ វត្ថុធាតុដើម SAP គឺមានសុវត្ថិភាព គ្មានជាតិពុល មិនបង្កការផ្លាស់ប្តូរហ្សែន មិនបង្កការរំខាន/រលាក និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យផលិតផលអនាម័យ។
បាទ/ចាស វាមានសុវត្ថិភាពទេ។ ជារឿយៗ សារធាតុជែល (SAP) មួយចំនួនតូចអាចធ្លាយចេញពីស្រទាប់ស្នូលខោទឹកនោមមកលើស្បែករបស់ទារក។ ជែល (SAP) នេះមានសុវត្ថិភាព និងមិនបង្កឱ្យមានការរលាកនៅលើស្បែកទារកនោះទេ ដោយអ្នកអាចជូតវាចេញជាមួយនឹងកន្សែងសើម (Baby Wipes) ឬក្រណាត់ជូតខ្លួនបាន។
វត្ថុធាតុដើមនេះអនុញ្ញាតឱ្យតែខ្យល់ចេញចូលប៉ុណ្ណោះ ដើម្បីរក្សាស្បែកទារកឱ្យស្ងួត និងត្រជាក់ស្រួល ដូច្នេះទឹកនោមនឹងមិនធ្លាយ ឬជ្រាបតាមស្រទាប់ការពារផ្នែកខាងក្រោយឡើយ។
កន្សែងសើម ទារក
បាទ/ចាស មានសុវត្ថិភាព! កន្សែងសើម “bippi” ផលិតឡើងពីសារធាតុផ្សំធម្មជាតិច្រើនជាង ៩៩% ព្រមទាំងសារធាតុរក្សាគុណភាពដែលទន់ភ្លន់ និងមានសុវត្ថិភាពផ្សេងទៀត ដើម្បីធានាថាផលិតផលមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ ផលិតផលនេះមិនមានផ្ទុកជាតិអាល់កុល សារធាតុក្រអូប សារធាតុប៉ារ៉ាបែន (Paraben) សារធាតុ SLS ឬសារធាតុហ្វេណុកស៊ីអេតាណុល (Phenoxyethanol) នោះឡើយ។
រោងចក្រផលិតរបស់យើងខ្ញុំទទួលបានវិញ្ញាបនបត្រស្តង់ដារខ្ពស់បំផុត រួមមាន ISO 9001, ISO 14001, OHSA 18001 និងស្តង់ដារអឺរ៉ុប CE។
កន្សែងសើម “Bippi” ផ្តល់នូវការសម្អាតបានយ៉ាងរហ័ស និងងាយស្រួល ដោយមានសុវត្ថិភាពខ្ពស់សម្រាប់ប្រើប្រាស់លើផ្ទៃមុខ ដៃ និងរាងកាយ ទាំងសម្រាប់ទារក និងមនុស្សពេញវ័យ។
កន្សែងសើមរបស់យើងខ្ញុំអាចរក្សាទុកបានរយៈពេល ៣ឆ្នាំ (Shelf life)។ លោកអ្នកអាចស្វែងរកកាលបរិច្ឆេទហួសកំណត់ជាក់លាក់ ដែលមានបោះពុម្ពនៅលើកញ្ចប់ផលិតផល។
ទេ! សូមបោះកន្សែងសើមចោលក្នុងធុងសំរាមបន្ទាប់ពីប្រើប្រាស់រួច និងរក្សាទុកឱ្យឆ្ងាយពីដៃទារក និងកុមារ។