ផលិតផល របស់ពួកយើង
Bippi ផ្តល់ជូននូវផលិតផលទារកដែលមានតម្លៃសមរម្យ ដែលមានលក្ខណៈច្នៃប្រឌិត មុខងារសុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើ។
ហេតុអ្វីគួរជ្រើសរើស Bippi?
-
ការការពារ ការលេចជ្រាប
ស្រទាប់ស្នូលស្រូបទឹកបានលឿន ជួយស្រូបទាញអង្គធាតុរាវបានយ៉ាងរហ័ស និងទប់ជាប់មិនឱ្យហៀរចេញមកវិញ ជួយរក្សាស្បែករបស់ទារកឱ្យស្ងួតស្អាត និងមានសុខភាពល្អ
-
ទន់ល្មឿយ និងមានផាសុកភាព
ផ្តល់នូវភាពស្រណុកសុខស្រួលបំផុត និងងាយស្រួលគ្រប់ចលនារ
-
ជួយឲ្យស្បែកក្មេងស្ងួត និងត្រជាក់
គ្មានសារធាតុគីមី គ្មានសារធាតុក្រអូប និងគ្មានសារធាតុក្លរនោះទេ! ដែលផ្តល់នូវភាពស្រណុកសុខស្រួល និងការការពារដ៏ល្អបំផុត
លក្ខណៈពិសេស ផ្សេងទៀតរបស់យើង
រចនាឡើងដោយគិតគូរពីទារកជាចម្បង ផលិតឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ (State-of-the-art) និងជ្រើសរើសតែវត្ថុធាតុដើមដែលមានសុវត្ថិភាពខ្ពស់ប៉ុណ្ណោះ
សំនួរ-ចម្លើយ
ខោទឹកនោម “Bippi” ផលិតឡើងពីវត្ថុធាតុដើមដែលមានសុវត្ថិភាព និងសាកសមចំពោះស្បែក។ ភាគច្រើននៃវត្ថុធាតុដើមទាំងនោះរួមមាន៖ ក្រណាត់ប៉ូលីអូឡេហ្វីន (Non-woven Polyolefin), សរសៃឈើកិនម៉ត់ (Fluff pulp), សារធាតុប៉ូលីមែរស្រូបទឹកខ្ពស់ (SAP), ហ្វីលប៉ូលីអូឡេហ្វីន (Polyolefin Film) ព្រមទាំងវត្ថុធាតុដើមសម្រាប់ស្អិតភ្ជាប់ និងយឺតទាញផ្សេងៗទៀត។
ទេ! យើងខ្ញុំប្រើប្រាស់តែវត្ថុធាតុដើមដែលមានសុវត្ថិភាព និងសាកសមចំពោះស្បែកទារកប៉ុណ្ណោះសម្រាប់ផលិតផល “Bippi”។ យើងខ្ញុំអភិវឌ្ឍផលិតផលរបស់យើងដោយគិតគូរពីទារកជាចម្បង។
រោងចក្រផលិតរបស់យើងខ្ញុំទទួលបានវិញ្ញាបនបត្រស្តង់ដារខ្ពស់បំផុត រួមមាន ISO 9001, ISO 14001, OHSA 18001 និងស្តង់ដារអឺរ៉ុប CE។
“Bippi” មានស្រទាប់ស្នូលស្រូបទឹកបានល្អ ដែលជួយស្រូបទាញបានយ៉ាងរហ័ស និងទប់ជាប់មិនឱ្យហៀរចេញមកវិញ។ ចំនួនម៉ោងនៃការការពារគឺអាស្រ័យទៅលើបរិមាណទឹកនោមរបស់កុមារម្នាក់ៗ។ ខោទឹកនោម “Bippi” ត្រូវបានរចនាឡើងដើម្បីទ្រទ្រង់ និងការពារបានពេញមួយយប់ សម្រាប់ទារកភាគច្រើន។
បាទ/ចាស អាចចេញចូលបាន! ខោទឹកនោម “Bippi” មានស្រទាប់ការពារផ្នែកខាងក្រោយដែលអាចឲ្យខ្យល់ចេញចូលបាន ដែលជួយបន្សាយ និងបញ្ចេញកម្តៅពីខាងក្នុងខោទឹកនោម ព្រមទាំងរក្សាគូទរបស់ទារកឱ្យស្ងួតស្អាត និងត្រជាក់ស្រួល។